Episode Synopsis "កម្មវិធីផ្សាយថ្ងៃអាទិត្យ 13.07.2025"
បទ«លាហើយប្រទេសខ្ញុំ» ដោយ Enrico Macias កែសម្រួលដោយធម្មិកព្រហ្ម… ខ្ញុំបានចាកចោលប្រទេសខ្ញុំខ្ញុំបានចាកចេញពីផ្ទះខ្ញុំជីវិតខ្ញុំ ជីវិតកំសត់ផន់ខ្ញុំក៍អូសបន្លាយយ៉ាងឥតន័យខ្ញុំបានចាកចោលព្រះអាទិត្យខ្ញុំខ្ញុំបានចាកចោលសមុទ្រព៌ណខៀវផន់ខ្ញុំអនុស្សាវរីយ៍នៃរបស់អស់ទាំងនេះភ្ញាក់ឡើងក្រោយទំនួញយ៉ាងវែងរបស់ខ្ញុំព្រះអាទិត្រ ព្រះអាទិត្រនៃប្រទេសដែលបាត់បង់ទៅរបស់ខ្ញុំនៃភូមិស្រុកព៌ណសរបស់ខ្ញុំដែលខ្ញុំធ្លាប់ស្រឡាញ់នៃស្រីៗដែលខ្ញុំធ្លាប់ស្គាល់ខ្ញុំបានចាកចោលមិត្តនារីម្នាក់ដែលខ្ញុំនៅចាំភ្នែកគេបានយ៉ាងច្បាស់ភ្នែកដែលប្រឡាក់ជោកដោយទឹកភ្លៀង ទឹកភ្លៀង នៃពាក្យថាលាហើយខ្ញុំនៅមើលឃើញស្នាមញញឹមរបស់នាងដែលស្ថឹតនៅជិតមុខខ្ញុំបង្កើយស្នាមញញឹមដែលធ្វើឲ្យពេលល្ងាចនៃភូមិខ្ញុំភ្លឺចិញ្ចាចប៉ុន្តែនៅលើទូកដែលនាំខ្ញុំឲ្យកាន់តែរសាត់ឆ្ងាយទៅៗពីកំពង់ ច្រវាក់ក្នុងទឹករលាស់លាន់ភឹងមិនខុសពីរំពាត់ខ្សែតីឡើយខ្ញុំសំឡឹងយ៉ាងយូរមើលភ្នែកព៌ណខៀវរបស់នាងដែលចេះតែលិចបាត់ទៅៗក្នុងរលកសមុទ្រក្រោមជំហរនៃវិបដិសារ។
Listen "កម្មវិធីផ្សាយថ្ងៃអាទិត្យ 13.07.2025"
More episodes of the podcast World Khmer Radio
- កម្មវិធីផ្សាយថ្ងៃសុក្រ 18.07.2025
- កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 17.07.2025
- កម្មវិធីផ្សាយ ថ្ងៃពុធ 16.07.2025
- កម្មវិធីផ្សាយ ថ្ងៃអង្គារ 15.07.2025
- កម្មវិធីផ្សាយ ថ្ងៃច័ន្ទ 14.07.2025
- កម្មវិធីផ្សាយថ្ងៃអាទិត្យ 13.07.2025
- កម្មវិធីផ្សាយថ្ងៃសៅរ៍ 12.07.2025
- កម្មវិធីផ្សាយថ្ងៃសុក្រ 11.07.2025
- កម្មវិធីផ្សាយ ថ្ងៃព្រហស្បតិ៍ 10.07.2025
- កម្មវិធីផ្សាយ ថ្ងៃពុធ 09.07.2025