Listen "ហេតុអ្វីបានជាលោកអ័ដាម ឯកោ? (Why Was Adam Alone?)"
Episode Synopsis
ដូចនេះ ព្រះដ៏មានគ្រប់ព្រះចេស្ដា មានបន្ទូលត្រង់ៗថា «អ្នកមិនត្រូវនិយាយ ទៅសមាជិកដទៃទៀតនៃរូបកាយព្រះគ្រីស្ទថា “ខ្ញុំមិនត្រូវការអ្នក”» នោះឡើយ។ ការនិយាយដូចនេះ គឺជាអំពើបាប។ ម្យ៉ាងទៀត ព្រះទ្រង់បានហាមយើង មិនឲ្យនិយាយថា «ខ្ញុំមានព្រះហើយ។ ខ្ញុំមិនត្រូវការសមាជិកដទៃទៀតនៃរូបកាយព្រះគ្រីស្ទឡើយ»។យើងខ្ញុំអាចលើកយកឧទាហរណ៍ជាច្រើនទៀតមកនិយាយបាន។ ព្រះយេស៊ូវបានបង្គាប់យើងឲ្យអធិស្ឋានថា «សូមប្រទានអាហារដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ»(ម៉ាថាយ ៦:១១)។ ហើយព្រះអង្គក៏បានប្រាប់យើង កុំឲ្យថប់បារម្ភអំពីចំណីអាហារ ឬសំលៀកបំពាក់ឡើយ ព្រោះព្រះយេស៊ូវមានបន្ទូលថា «ព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌ ទ្រង់ជ្រាបហើយ ថាអ្នករាល់គ្នាត្រូវការនឹងរបស់ទាំងនោះដែរ» (ម៉ាថាយ ៦:៣១-៣២)។ ដូចនេះ ព្រះទ្រង់បានបង្កើតចក្រវាលដែលអាចមើលឃើញ គឺមិនគ្រាន់តែពិភពខាងឯវិញ្ញាណប៉ុណ្ណោះទេ។ ហើយទ្រង់បង្កើតវិញ្ញាណដទៃទៀត គឺមិនមែនតែវិញ្ញាណរបស់មនុស្សម្នាក់ ឲ្យមានទំនាក់ទំនងជាមួយព្រះអង្គនោះដែរ។ ហើយព្រះអង្គបង្កើតសង្គម និងពួកជំនុំ មិនមែនវិញ្ញាណនៅដាច់ដោយឡែកពីគ្នា ក្នុងការទំនាក់ទំនងជាមួយព្រះអង្គ។ ហើយក្នុងការដែលព្រះអង្គបង្កើតពិភពលោក ពួកជំនុំ និងសង្គមមក ព្រះអង្គបានកំណត់ ឲ្យយើងទទួលផលប្រយោជន៍ពីការទាំងនេះ ដើម្បីឲ្យយើងមានអាហារ ទឹក ជម្រក សំលៀកបំពាក់ ខ្យល់ដកដង្ហើម និងអ្នកដទៃទៀត ហើយក៏ដើម្បីឲ្យយើងស្តាប់បង្គាប់តាមព្រះរាជបញ្ជារបស់ព្រះអង្គ ដែលមានដូចជា «ចូរស្រឡាញ់អ្នកដទៃ ដូចខ្លួនឯង» ជាដើម (ម៉ាកុស ១២:៣១) ។ អ្នកមិនអាចស្តាប់បង្គាប់តាមព្រះរាជបញ្ចាមួយនេះបានទេ បើអ្នកគ្មានអ្នកជិតខាង សម្រាប់ស្រឡាញ់ទេនោះ។និពន្ធដោយ៖ លោកគ្រូ John Piperបកប្រែដោយ៖ លោកគ្រូ ឈាង បូរ៉ាកែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, និងលោក ឯក សត្យាដកស្រង់ខ្លះៗ និងកែសម្រួលចេញពី desiringgod.org ដោយមានការអនុញ្ញាត។ Hosted on Acast. See acast.com/privacy for more information.
More episodes of the podcast PlovPit
ព្រះយេស៊ូវគឺជាស្ដេច (Jesus Is King)
05/01/2026
ZARZA We are Zarza, the prestigious firm behind major projects in information technology.