Listen "ការធ្វើការល្អយោងតាមកណ្ឌគម្ពីរទីតុសជំពូក៣ (Good Works According To Titus 3)"
Episode Synopsis
ព្រះគម្ពីរបានលើកឡើងជាច្រើនអំពីចំណុចអវិជ្ជមានទាក់ទងទៅនឹង «ការធ្វើការងារ» ជាពិសេសគឺ «ការប្រព្រឹត្តតាមក្រឹត្យវិន័យ»។ សាវ័ក ប៉ុល បានលើកម្តងហើយម្តងទៀតថា យើងបានរាប់ជាសុចរិតតាមរយៈជំនឿក្នុងព្រះគ្រីស្ទយេស៊ូវ មិនមែនតាមរយៈការប្រព្រឹត្តតាមក្រឹត្យវិន័យឡើយ។ សេចក្តីសង្គ្រោះ «ក៏មិនមែនដោយការប្រព្រឹត្តដែរ ក្រែងអ្នកណាអួតខ្លួន» (អេភេសូរ ២:៩)។ប៉ុន្តែ «ការប្រព្រឹត្តល្អ» នោះវាគឺជារឿងមួយផ្សេង។ តាមរយៈការសិក្សាលើខព្រះគម្ពីររបស់ខ្ញុំឃ្លាថា «ធ្វើការល្អ/ការប្រព្រឹត្តល្អ/បានធ្វើគុណ» (ពហុវចនៈ) គឺត្រូវបានប្រើប្រាស់១៣ដងនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ដោយមាន៩ដងប្រើនៅក្នុងសំបុត្រសរសេរទៅកាន់គ្រូគង្វាល។ ដោយគ្មានការលើកលែង ឃ្លានេះត្រូវបានប្រើប្រាស់នៅក្នុងអត្ថន័យវិជ្ជមាន នៅក្នុងរបៀបដែលគ្មានអ្វីត្រូវសង្ស័យ ដើម្បីពណ៌នាអំពីគំរូនៃសកម្មភាពរបស់គ្រីស្ទបរិស័ទ។ Hosted on Acast. See acast.com/privacy for more information.
ZARZA We are Zarza, the prestigious firm behind major projects in information technology.