Listen "មេរៀន៖ ប្រការទាំង១៤ដើម្បីធ្វើបុគ្គលិកដែលគាប់ព្រះហឬទ័យព្រះ (14 Rules for Being a Godly Employee)"
Episode Synopsis
ខាងក្រោមនេះគឺជាច្បាប់១៤ប្រការដែលលោកអ្នកអាចយកទៅប្រើប្រាស់បាននៅកន្លែងធ្វើការ ដើម្បីឲ្យលោកអ្នកអាចក្លាយទៅជាអ្នកធ្វើការដ៏ល្អម្នាក់៖#១ — ចាប់ផ្ដើមធ្វើការងារដែលចម្បងដោយអស់ពីចិត្ត។#២ — កុំរអ៊ូរទាំថារវល់ ឬថាមានពេលវេលាខ្លី ប៉ុន្តែចូរប្រើប្រាស់ម៉ោងធ្វើការឲ្យអស់។#៣ — កុំរអ៊ូរទាំនៅពេលដែលលោកអ្នកត្រូវឆ្លើយតបសារ ទូរស័ព្ទ ឬក៏អ៊ីមែលសម្រាប់កន្លែងធ្វើការ។#៤ — កុំពន្លើសអំពីតួនាទីរបស់ខ្លួន ដើម្បីឲ្យគេមើលឃើញថា លោកអ្នកកំពុងតែរងទុក្ខនៅក្រោមការងារនោះ ប៉ុន្តែចូររាប់ទំនួលខុសត្រូវទាំងអស់ថាគ្មានអ្នកណាបង្ខំឲ្យធ្វើទេ ហើយចូរធ្វើវាដោយមានចិត្តអរសប្បាយផង។#៥ — កុំរាប់ការងារ ឬបទពិសោធន៍ណាមួយថាវាមិនសំខាន់ឲ្យសោះ។#៦ — ចូរទទូចសូមពីព្រះជាម្ចាស់ឲ្យទ្រង់ប្រទានក្ដីស្រឡាញ់ដ៏ពិតដល់លោកអ្នកមុនលោកអ្នកទៅបន្ទោសអ្នកណាម្នាក់។ ចូរដឹងពីមូលហេតុឲ្យច្បាស់ ហើយមានចិត្តយោគយល់ក្នុងការដែលលោកអ្នកថ្កោលទោសគេ។ បើមិនដូច្នេះទេ គេក៏មិនទទួលយកការស្ដីបន្ទោសនោះឡើយ ទោះបើលោកអ្នកចិត្តកែតម្រង់គេ ក៏មិនមានប្រសិទ្ធភាពដែរ ព្រោះវាបង្ហាញថា លោកអ្នកមិនបានស្វែងរកបុព្វហេតុជាមុន។#៧ — កុំឲ្យជឿគ្រប់ទាំងអ្វីៗដែលលោកអ្នកឮឡើយ ហើយដាច់ខាត់កុំនិយាយដើមអ្នកដទៃឲ្យសោះ។#៨ — កុំឲ្យស្វែងរកការសរសើរ ការអរគុណ ការគោរព ឬក៏ពីកិច្ចការដែលលោកអ្នកបានធ្វើយ៉ាងល្អពីមុនៗឡើយ។#៩ — ជៀសវាងនូវការត្អូញត្អែរ នៅពេលដែលមេមិនទទួលយកការប្រឹក្សា ឬក៏យោបល់របស់លោកអ្នក ទោះបើគាត់បានសួរលោកអ្នកផ្ទាល់ក៏ដោយ។#១០ — ប្រសិនបើមេពេញចិត្តលោកអ្នក នោះកុំជ្រៀតខ្លួនចូលកន្លែងដែលនាំឲ្យមានទំនាស់ជាមួយអ្នកផ្សេងដែលមេរបស់លោកអ្នកប្រហែលជាពេញចិត្តគាត់ដែរ។#១១ — មិនត្រូវយកកន្លែងធ្វើការធ្វើជាកន្លែង ដើម្បីបំពេញតម្រូវការ ឬក៏ប្រយោជន៍ខ្លួនឯងឡើយ។#១២ — កុំឲ្យស្វែងរកការបំពេញចិត្តពីអ្នកដទៃ ឬការអនុគ្រោះ ឬក៏ការអាណិតអាសូរឡើយ ប៉ុន្តែចូរទទួលធ្វើនូវរាល់អ្វីៗដែលមេឲ្យធ្វើ។#១៣ — ចូរទទួលយកនូវរាល់កំហុស ហើយកុំទម្លាក់លើអ្នកដទៃឲ្យសោះ។#១៤ — ចូរអរព្រះគុណព្រះជាម្ចាស់ នៅពេលដែលអ្នកដទៃទទួលបានកិត្តិយស ឬក៏ការសរសើរចេញពីការលោកអ្នកបានធ្វើ។-------------------------------------------------------------------------------------------------------------ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា និង លោក ជួប ប៊ុនហាក់ដកស្រង់ខ្លះៗចេញពី https://thecripplegate.com/14-rules-for-being-a-godly-employee/ ដោយមានការអនុញ្ញាត។ Hosted on Acast. See acast.com/privacy for more information.
More episodes of the podcast PlovPit
ទីបន្ទាល់: ព្រះយេស៊ូវអាក្រក់ (Jesus Is Bad)
07/01/2026
ព្រះយេស៊ូវគឺជាស្ដេច (Jesus Is King)
05/01/2026
ZARZA We are Zarza, the prestigious firm behind major projects in information technology.