Listen "មេរៀន៖ បង្រៀនក្មេងវ័យជំទង់ (How to Teach Your Teen to Study the Bible)"
Episode Synopsis
មានឪពុកម្ដាយជាច្រើននាក់បានទំនាក់ទំនងមកកាន់ខ្ញុំជាញឹកញាប់ ហើយសួរថាតើមានសៀវភៅចំណាយពេលជាមួយនឹងព្រះ ឬក៏ព្រះគម្ពីរសិក្សាណាដែលខ្ញុំអាចលើកទឹកចិត្តឲ្យពួកគាត់ប្រើប្រាស់ជាមួយនឹងកូនរបស់ពួកគាត់ដែលស្ថិតក្នុងវ័យជំទង់បានដែរឬទេ។ ខណៈពេលដែលកូនចៅយើងឈានចូលវ័យជំទង់ ទំនួលខុសត្រូវរបស់យើងក្នុងនាមជាឪពុកម្ដាយគឺជួយឲ្យពួកគាត់បង្កើតទម្លាប់ល្អៗក្នុងការសិក្សាព្រះគម្ពីរ។ ការរកឃើញនូវរបៀបដែលមានភាពស៊ីគ្នាជាមួយនឹងវ័យរបស់ពួកគាត់ ក៏ដូចជាអាចងាយនឹងគ្រប់គ្រងលើបានគឺជាចំណុចគន្លឹះ។ ខ្ញុំសូមលើកទឹកចិត្តលោកអ្នកឲ្យគ្រាន់តែអានព្រះគម្ពីរជាមួយនឹងក្មេងជំទង់នោះនៅក្នុងផ្ទះរបស់លោកអ្នកនៅក្នុងរបៀបដែលជាគំរូដល់ពួកគាត់ ក៏ដូចជាការបង្ហាត់បង្រៀនឲ្យពួកគាត់ស្គាល់ព្រះគម្ពីរសិន—លោកអ្នកមិនចាំបាច់មានធនធានពិសេសសម្រាប់ក្មេងជំទង់ទេ។------------------------------------------------------------------និពន្ធដោយ៖ អ្នកគ្រូ Jen Wilkinបកប្រែដោយ៖ លោក ឈាង បូរ៉ាកែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង , និងលោក ឯក សត្យា Hosted on Acast. See acast.com/privacy for more information.
More episodes of the podcast PlovPit
ទីបន្ទាល់: ព្រះយេស៊ូវអាក្រក់ (Jesus Is Bad)
07/01/2026
ព្រះយេស៊ូវគឺជាស្ដេច (Jesus Is King)
05/01/2026
ZARZA We are Zarza, the prestigious firm behind major projects in information technology.