Listen "ធ្វើមិចដឹងថាព្រះហៅធ្វើគ្រូគង្វាល? (How Do I Know If God Is Calling Me to Be a Pastor?)"
Episode Synopsis
How Do I Know If God Is Calling Me to Be a Pastor?មានបុគ្គលម្នាក់បានផ្ញើសារមកកាន់ខាងយើងថា «ខ្ញុំមានអារម្មណ៍ថាព្រះជាម្ចាស់បានត្រាស់ហៅខ្ញុំឲ្យធ្វើជាគ្រូគង្វាល។ តើខ្ញុំគួរស្វែងរកចំណុចអ្វី ដើម្បីជាអំណះអំណាងពីហេតុផលនៃការត្រាស់ហៅមួយនេះ?»នេះគឺជាសំណួរដ៏ល្អមួយ។ ខាងក្រោមនេះគឺជាចម្លើយត្រួសៗ៖១) បន្តសង្កេតមើលការប្រាថ្នាដ៏ខ្លាំងមួយនេះដែលបន្តកើតឡើងម្ដងហើយម្ដងទៀតនិយាយជាទូទៅ នេះមិនមែនជាការឆេះឆួលដែលជាការប្រាថ្នាដែលបានកើតឡើងបន្ទាប់ពីបានឮនរណាម្នាក់បានមានប្រសាសន៍ដែលបានលើកទឹកចិត្តនោះទេ។ ការត្រាស់ហៅមួយនេះបន្តវិលត្រឡប់មកវិញម្ដងហើយម្ដងទៀតឥតឈប់ឈរ—ជាការប្រាថ្នាដែលលោកអ្នកមិនអាចបោះបង់ចោលបាន។ វាជាការត្រឹមត្រូវទេក្នុងការប្រាថ្នាចង់ធ្វើជាអ្នកត្រួតត្រាយោងតាមកណ្ឌគម្ពីរ ១ធីម៉ូថេ ៣:១។២) បន្តសង្កេតរកអំណោយទានមួយចំនួនទៀតដែលជាតម្រូវការក្នុងព័ន្ធកិច្ចនៃគ្រូគង្វាលឧទាហរណ៍៖ អំណោយទានដែលតម្រូវឲ្យមានការបង្រៀន។ និងការមានប្រាជ្ញាមួយប្រភេទក្នុងការទំនាក់ទំនងជាមួយនឹងមនុស្សម្នា។ ចូរបណ្ដុះបណ្ដាលអំណោយទានទាំងនោះចុះ។ សូមធ្វើនូវអ្វីដែលលោកអ្នកអាចធ្វើបានក្នុងការបង្ហាត់បង្រៀនអំណោយទានទាំងនោះ។៣) ស្វែងរកអំណះអំណាងពីអ្នកដទៃនៅពេលដែលបុគ្គលណាម្នាក់លើកខ្លួនជាគ្រូគង្វាលក្នុងក្រុមជំនុំ ខណៈពេលដែលក្រុមជំនុំមិនបានគាំទ្រ នោះមានន័យថាគាត់ទំនងជាកំពុងតែគិតខុសហើយ។ គាត់ទំនងជាមិនសមជាធ្វើជាអ្នកត្រួតត្រាទេ។ អាចមានករណីលើកលែងខ្លះៗត្រង់ថាអាចមានជាអំណះអំណាង ប៉ុន្តែអំណះអំណាងនោះមិនទទួលបានការគាំទ្រពីនរណាម្នាក់ឡើយនៅក្នុងក្រុមជំនុំ។ ប៉ុន្តែ ជាទូទៅ ក្រុមជំនុំគឺជាទីកន្លែងដែលបង្ហាញអំពីអំណះអំណាងទាំងនោះដែលត្រូវបានប្រទានទៅកាន់អ្នកត្រួតត្រា និងគ្រូគង្វាល។ដែលនេះមានន័យថា លោកអ្នកដឹកនាំក្រុមតូច ព្យាយាមលើកទឹកចិត្តអ្នកដទៃ មនុស្សម្នាទទួលបានជំនួយ («លោកពិតជាបានលើកទឹកចិត្តខ្ញុំមែន!») ហើយពួកគេក៏បន្តមករកលោកវិញដែរ។ ពួកគេអាចទទួលបានទៀត។ ពួកគេបានសង្កេតឃើញថា វត្តមានរបស់លោកអ្នកបានផ្ដល់ជាជីវិត មិនមែនដកយកជីវិតទេ។ប្រសិនបើមនុស្សម្នាចាប់ផ្ដើមដើរចេញពីលោកអ្នកជាជាងចូលមកជិតលោកអ្នក ដើម្បីស្ដាប់លោកអ្នក ឬក៏និយាយ ឬក៏សន្ទនាជាមួយនឹងលោកអ្នក នោះទំនងជាមានន័យថាលោកអ្នកគួរគិត «អើ… តើខ្ញុំអាចផ្ដល់ជំនួយដល់សមាជិកក្រុមជំនុំដោយរបៀបណាប្រសិនបើពួកគាត់មិនចង់ទទួលជំនួយពីខ្ញុំផង?»។ ដូច្នេះ ចំណុចទី៣គឺថាអំណះអំណាង។៤) បន្ទាប់មក ខ្ញុំនឹងស្វែងរកកាលៈទេសៈ និងពេលវេលា ដើម្បីបង្ហាញជាអំណះអំណាងនៃការត្រាស់ហៅនោះ នៅពេលដែលឱកាសផ្ដល់ឲ្យមានសូមបញ្ជ្រាបជីវិតលោកអ្នកដោយសេចក្ដីអធិស្ឋាន ស្រោចស្រង់ជីវិតលោកអ្នកដោយព្រះបន្ទូល ហើយនាំឲ្យមានចលនា។ ហើយនៅពេលដែលក្លិនដែលនឹងផុសចេញពីឆ្នាំងសម្លនោះក្នុងផ្លូវណាមួយ ហើយចូរលោកអ្នកតាមផ្លូវនោះចុះ។និពន្ធដោយ៖ លោកគ្រូ John Piperបកប្រែដោយលោកគ្រូ៖ ឈាង បូរ៉ាកែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ និងលោក ឯក សត្យាដកស្រង់ខ្លះៗ និងកែសម្រួលចេញពី https://www.desiringgod.org/interviews/how-do-i-know-if-god-is-calling-me-to-be-a-pastor ដោយមានការអនុញ្ញាត។ Hosted on Acast. See acast.com/privacy for more information.
More episodes of the podcast PlovPit
ទីបន្ទាល់: ព្រះយេស៊ូវអាក្រក់ (Jesus Is Bad)
07/01/2026
ព្រះយេស៊ូវគឺជាស្ដេច (Jesus Is King)
05/01/2026
ZARZA We are Zarza, the prestigious firm behind major projects in information technology.