Listen "តើអត្ថន័យព្រះគម្ពីរមានន័យយ៉ាងដូចម្ដេច? (What Does This Verse Mean to You? Finding Meaning in Scripture)"
Episode Synopsis
បើនិយាយឲ្យខ្លីទៅ គោលបំណងនៃការសិក្សាព្រះគម្ពីរដ៏ពិតគឺថា ឲ្យស្វែងរកឃើញក្នុងបរិបទនៃព្រះគម្ពីរនូវអត្ថន័យដែលព្រះជាម្ចាស់សព្វព្រះហឫទ័យក្នុងការសម្ដែងឲ្យឃើញតាមរយៈព្រះបន្ទូល និងវេយ្យាករណ៍ដែលបានសរសេរចុះក្នុងរបៀបដែលព្រះអង្គបានជ្រើសរើសក្នុងការប្រើប្រាស់—អ្នកសរសេរព្រះគម្ពីរ។ ការកាត់ស្រាយព្រះបន្ទូលឲ្យបានត្រឹមត្រូវគឺមិនមែនជាទង្វើនៃការបង្ហាញភាពច្នៃប្រឌិត ឬក៏ការនិយាយអំពីខ្លួនឯងនោះទេ។ ហើយក៏មិនមែនជាទង្វើនៃការវិភាគលើខ្លួនឯងទាក់ទងនឹងចិត្តសាស្ត្រ ឬក៏ការ ចែកចាយខាងឯ ព្រលឹងវិញ្ញាណដែរ។ អ្នកអានគឺមិនមែនជាគោលដៅ ឬក៏ជាស្ថានីយនៃការកាត់ស្រាយព្រះបន្ទូលចុងក្រោយនោះទេ។ ផ្ទុយទៅវិញ ការសិក្សាព្រះបន្ទូលឲ្យបានត្រឹមត្រូវផ្ដោតទៅលើអត្ថន័យនៃបទគម្ពីរយោងតាមព្រះជាម្ចាស់។ វាទាមទារឲ្យអ្នកអានបដិសេធការដែលចង់គឺផ្ដោតលើតែខ្លួនឯង ដែលរំពឹងឲ្យខគម្ពីរគាំទ្រការយល់ដឹងមុនៗ និងការគិតរបស់គាត់។ វារម្លឹកអ្នកអានឲ្យប្រុងប្រយ័ត្នដោយទាស់ប្រឆាំងនឹងសេចក្ដីល្បួងដែលនៅជិតបង្កើយក្នុងការអានដោយដាក់ខ្លួនគាត់ចូលទៅក្នុងបរិបទ ហើយបន្ទាប់មកដកខ្លួនឯងចេញវិញ។ Hosted on Acast. See acast.com/privacy for more information.
More episodes of the podcast PlovPit
ទីបន្ទាល់: ព្រះយេស៊ូវអាក្រក់ (Jesus Is Bad)
07/01/2026
ព្រះយេស៊ូវគឺជាស្ដេច (Jesus Is King)
05/01/2026
ZARZA We are Zarza, the prestigious firm behind major projects in information technology.