Listen "ការលើកទឹកចិត្តអំពី៖ តើក្នុងនាមយើងជាគ្រីស្ទបរិស័ទ តើយើងត្រូវជ្រើសរើសគូស្រករយ៉ាងដូចម្ដេច? (Should believers marry unbelievers?)"
Episode Synopsis
ខ្ញុំធ្លាប់បានឮពីមូលហេតុជាច្រើនដែលគ្រីស្ទបរិស័ទបានលើកឡើងទាក់ទងនឹងការដែលពួកគាត់សុខចិត្តជ្រើសរើសទៅរៀបការជាមួយអ្នកមិនជឿ៖ នារីមួយចំនួនបានគិតថា «គ្មានបុរសដែលសង្ហា ហើយល្អនៅក្នុងក្រុមជំនុំរបស់ពួកគាត់ ដែលពួកគាត់មិនស័ក្តិសមក្លាយជាគូអនាគតរបស់ខ្ញុំទេ» ហើយក៏មាននារីមួយចំនួនទៀតត្រូវបានគ្រួសារខ្លួនរៀបចំឲ្យរៀបការជាមួយអ្នកមិនជឿ ដូច្នេះហើយទើបពួកគាត់ចុះចូលធ្វើតាម និងគោរពតាមកម្មវិធីដែលមាននៅក្នុងអាពាហ៍ពិពាហ៍ដែលមិនមែនជាកម្មវិធីបែបគ្រីស្ទបរិស័ទ គឺវាទាក់ទងនឹងជំនឿ និងការគោរពថ្វាយបង្គំវិញ្ញាណផ្សេងៗនៅក្នុងកម្មវិធីអាពាហ៍ពិពាហ៍នោះ។ ហើយមូលហេតុដែលបុរសមួយចំនួនសម្រេចចិត្តរៀបការជាមួយអ្នកមិនជឿ ដោយសារពួកគាត់ធ្វើតាមយោបល់របស់មនុស្សផ្សេងៗ ឬក៏លើកឡើងថា «ខ្ញុំស្រឡាញ់នាងខ្លាំងណាស់! ខ្ញុំមិនអាចអត់នាងបានទេ!» ហើយខ្លះទៀតគិតថា ពេលបានរៀបការជាមួយអ្នកមិនជឿហើយ នោះគាត់នឹងនាំដៃគូរបស់ខ្លួនឲ្យទទួលជឿតាមក្រោយ។https://plovpit.com/marriage-believer-unbeliever/ Hosted on Acast. See acast.com/privacy for more information.
More episodes of the podcast PlovPit
ទីបន្ទាល់: ព្រះយេស៊ូវអាក្រក់ (Jesus Is Bad)
07/01/2026
ព្រះយេស៊ូវគឺជាស្ដេច (Jesus Is King)
05/01/2026
ZARZA We are Zarza, the prestigious firm behind major projects in information technology.