នាងរស់ (នាងរស់ ១-៤)

29/05/2025 14 min Temporada 1 Episodio 25
នាងរស់ (នាងរស់ ១-៤)

Listen "នាងរស់ (នាងរស់ ១-៤)"

Episode Synopsis

នៅក្នុងអំឡុងពេលដែលអ៊ីស្រាអែលគ្រប់គ្រងដោយពួកចៅហ្វាយ មានបុរសកោតខ្លាចព្រះម្នាក់ឈ្មោះ អេលីម៉ាលេច បានរស់នៅក្នុងភូមិបេថ្លេហិមជាមួយប្រពន្ធឈ្មោះន៉ាអូមី និងកូនប្រុសពីរនាក់។ មានមួយឆ្នាំ ការប្រមូលផលចុះធ្លាក់ទាប ធ្វើឱ្យអេលីម៉ាលេចមិនមានអាហារគ្រប់គ្រាន់សម្រាប់ចិញ្ចឹមគ្រួសារគាត់ទេ។ ដូច្នេះ លោក និង ក្រុមគ្រួសារបានទៅរស់នៅឯស្រុកម៉ូអាប់ក្បែរនោះ។នៅក្នុងអំឡុងពេលពួកគេកំពុងរស់នៅក្នុងស្រុកម៉ូអាប់ លោកអេលីម៉ាលេចក៏បានស្លាប់ទៅ នៅសល់តែន៉ាអូមី ហើយនឹងកូនប្រុស២នាក់ ដែលធំល្មមអាចយកប្រពន្ធបាន គឺពួកគេ យកប្រពន្ធពីពួកក្រមុំស្រីសាសន៍ម៉ូអាប់ នាង១ឈ្មោះ អ័រប៉ា និងនាង១ទៀតឈ្មោះ នាងរស់។ ពួកគេទាំងអស់គ្នារស់នៅ ជាមួយន៉ាអូមី។មួយរយៈពេលក្រោយមក ទុក្ខលំបាកវេទនាបានកើត មានឡើងដល់នាងន៉ាអូមី ពីព្រោះកូនប្រុសទាំងពីររបស់នាងស្លាប់ចោលនាងទៀត។ ពេលនាងន៉ាអូមីបានឮថា គ្រោះទុរ្ភិក្សនៅភូមិបេថ្លេហិមបានចប់សព្វហើយ នាងក៏សម្រេចចិត្ដត្រឡប់ទៅស្រុកកំណើតវិញជាមួយតែនាងរស់ ដែលបានទទួចចង់ទៅដែរ ដោយបាននិយាយថា “កន្លែងណាដែលម៉ែអញ្ជើញទៅ នោះកូននឹងទៅតាម ហើយកន្លែងដែលម៉ែស្នាក់នៅ នោះកូនក៏នឹងនៅដែរ សាសន៍របស់ម៉ែនឹងបានជាសាសន៍របស់កូន ហើយព្រះរបស់ម៉ែនឹងបានជាព្រះរបស់កូនដែរ” ។នៅភូមិបេថ្លេហិម ដោយសារតែទាំងពីរនាក់ន៉ាអូមី និងនាងរស់គ្មានប្ដី ដូច្នេះពួកគេមិន មានដីធ្លីផ្ទាល់ខ្លួន ដែលអាចបង្កើតចំណីអាហារបានទេ។ ដូច្នេះ នាងរស់ក៏បានចេញទៅរើសគួរស្រូវនៅក្នុងស្រែរបស់បុរសចិត្តល្អម្នាក់មានឈ្មោះ បូអូស ដែលជាសាច់ញាតិប្ដី របស់ន៉ាអូមី។នៅទីបំផុត ក្រោមការណែនាំពីន៉ាអូមី នាងរស់បានរៀបការជាមួយលោកបូអូស ហើយពួកគេបានរស់នៅដោយសុភមង្គល។ ក្រោយមក ក្រោមការប្រទានពរពីព្រះ ពួកគេទាំងពីរនាក់មានកូនប្រុសម្នាក់និងបានក្លាយជាជីដូនទួត និងជាជីតាទួតរបស់ស្តេចដាវីឌ។ Ruth (Ruth 1 – 4)During the time that Israel was ruled by the Judges, a man of God named Elimelech lived in Bethlehem with his wife Naomi and their two sons. One year the harvest was so poor that Elimelech did not have enough food to feed his family. So he and his family went to live in the nearby country of Moab.While they lived in Moab, Elimelech died. Naomi was now a widow. But her two sons were now old enough to marry. They married women from Moab. These two women were named Orpah and Ruth.After a time, more sadness came to Naomi and her two daughters-in-law when the two sons of Naomi died. When Naomi heard that the famine in Bethlehem was over, she decided to return home with only Ruth, who insisted on going with her by saying that “Where you go, I’ll go. Where you stay, I’ll stay. Your people will be my people, and your God will be my God.”In Bethlehem, because neither Naomi nor Ruth had a husband, they did not have any land of their own from which to get food. So Ruth went out and began to pick up grain in a field that was owned by a very kind man named Boaz, who was a relative of Naomi’s husband.Finally, under Naomi's guidance, Ruth married Boaz, and they lived happily. Later, under God's blessings, they both had a son and became the great-grandmother and great-grandfather of King David.

More episodes of the podcast God's Word for You - Khmer